រឿងអយុត្តិធម៌របស់ព្រះមហេសី គឺជាភាពយន្តប្រវត្តិសាស្ត្របុរាណរបស់ចិន ដែលនិយាយអំពីជីវិតរបស់ វ៉េយ ជឺហ្វូ, ពីនារីសាមញ្ញម្នាក់ ក្លាយជាព្រះមហេសីនៃរាជវង្សហាន។ ភាពយន្តនេះបង្ហាញពីឧបាយកល និងការប្រជែងអំណាចនៅក្នុងរាជវាំង ព្រមទាំងរឿងស្នេហាដ៏រំភើបរវាង វ៉េយ ជឺហ្វូ និងព្រះចៅអធិរាជ ហានអ៊ូឌី, សាច់រឿងនាំអ្នកទស្សនាឆ្លងកាត់ដំណើរដ៏ទាក់ទាញមួយ អំពីសេចក្ដីស្រឡាញ់ ភាពស្មោះត្រង់ និងវាសនានៅក្នុងព្រះរាជវាំង។