Butterfly Lovers (២០០៧) ជារឿងរ៉ាវរបស់ អេងតាយ ដែលបន្លំខ្លួនជាប្រុសទៅរៀន ហើយបានលង់ស្រឡាញ់មិត្តរួមថ្នាក់គឺ លាងសានប៉ូ។ ស្នេហាពួកគេត្រូវបានរារាំងដោយគ្រួសារ និងបង្ខំឱ្យនាងរៀបការជាមួយអ្នកផ្សេង រហូតធ្វើឱ្យលាងសានប៉ូ ឈឺចិត្តស្លាប់។ នៅថ្ងៃរៀបការ អេងតាយបានលោតចូលក្នុងផ្នូរលាងសានប៉ូ ហើយវិញ្ញាណអ្នកទាំងពីរក៏ក្លាយជា មេអំបៅមួយគូ ហោះហើរជាមួយគ្នាជារៀងរហូត។