កាលពីព្រេងនាយ មានស្តេចមួយអង្គ មានព្រះមហេសី និងមានព្រះរាជបុត្រពីរអង្គ ឈ្មោះ វរវង្ស និង សូវង្ស។ ព្រះអង្គទាំងពីរជាកូនសុភាព មានចិត្តល្អ និងស្រឡាញ់គ្នាខ្លាំង។ប៉ុន្តែក្រោយមក ព្រះមហេសីសោយទីវង្គត់។ ស្តេចក៏យកមហេសីថ្មីមកជំនួស។ មហេសីថ្មីនេះ មានចិត្តអាក្រក់ និងច្រណែនព្រះរាជបុត្រទាំងពីរ ព្រោះខ្លាចថាពួកគេនឹងក្លាយជាស្តេចនៅពេលក្រោយ។