ស័ក និងសិទ្ធគឺជាកូនកំព្រាម្តាយឪពុក រស់នៅដោយជីវភាពក្រីក្រលំបាក ២នាក់បងប្អូន។ ដោយសារជំពាក់បំណុលតពីម្តាយឪពុក ស័កសម្រេចចិត្តទៅធ្វើជាបាវបម្រើនៅផ្ទះលោកជំទាវដួងចន្ទ។ កំឡុងពេលធ្វើការ លោកប្រុសវុធគឺជាកូនប្រុសតែមួយគត់របស់លោកជំទាវ បានធ្លាក់ក្នុងអន្លុងស្នេហ៍នាយស័ក ធ្វើអោយក្តីស្នេហារវាងពួកគេទាំង២ចាប់ផ្តើមកើតឡើង។