ពិដោរជានារីដែលមានសម្រស់ស្រស់ស្អាតជាងគេនៅក្នុងភូមិ ព្រមទាំងជានារីរបាំប្រចាំភូមិផងដែរ។ នាងតែងតែត្រូវកម្លោះៗក្នុងភូមិតាមចោមរោមសុំស្នេហ៍ ក្នុងនោះ នាយសនជាគូរកំណាន់របស់នាង ហើយគេមានគម្រោងចង់ចូលស្តីដណ្តឹងពិដោរធ្វើជាភរិយា តែអ្វីៗមិនបានដូចជាការប្រៀងទុក រឿងរ៉ាវមិននឹកស្មានក៏កើតមានឡើង។