ការសើចចំអក និងការមិនទទួលស្គាល់ពីមនុស្សជុំវិញខ្លួន ពិសេសគឺពីសំណាក់គ្រួសារ និងសង្គម។ ការត្រូវលាក់បាំងអត្តសញ្ញាណពិត ការប្រឈមមុខនឹងពាក្យសម្តីប៉ះពាល់អារម្មណ៍ និងការចាត់ទុកថាជា "កំហុសធម្មជាតិ" បានបង្កើតជាសម្ពាធផ្លូវចិត្តដ៏ធ្ងន់ធ្ងរ រហូតឈានទៅដល់ភាពឯកោ និងការបាត់បង់ទំនុកចិត្តលើជីវិត។