"មន្ដស្នេហ៍អ្នកគ្រូស្អាត" ជារឿងរ៉ាវមនោសញ្ចេតនា លាយឡំភាពកំប្លុកកំប្លែង និងការអប់រំ ដែលរៀបរាប់ពី អ្នកគ្រូសុភា មានរូបសម្រស់ស្រស់ស្អាត និងចិត្តគំនិតល្អប្រពៃ។ មិនត្រឹមតែទាក់ទាញក្រសែភ្នែកអ្នកជុំវិញខ្លួនប៉ុណ្ណោះទេ ភាពទន់ភ្លន់ និងការយកចិត្តទុកដាក់របស់អ្នកគ្រូ បានផ្លាស់ប្តូរជីវិតសិស្សក្មេងទំនើងម្នាក់ឱ្យក្លាយជាមនុស្សល្អ និងបង្កើតបានជាចំណងស្នេហ៍ដ៏ផ្អែមល្ហែមក្នុងបរិយាកាសសាលារៀនស្រុកស្រែដ៏កក់ក្តៅ។