មានតាយាយមួយគូរបានទៅបន់ស្រន់សុំកូន ព្រោះពួកគាត់គ្មានកូននឹងគេសោះ បន្ទាប់ពីបន់ស្រន់ហើយ យាយចាស់ក៏មានផ្ទៃពោះដូចបំណងប្រាថ្នា ហើយបានកើតកូនស្រីម្នាក់ តែមានមុខមាត់ចំលែកខុសពីគេ ដោយមុខនាងដូចជាសេះ។ យាយតាបានដាក់ឈ្មោះកូនថា កែវ តែអ្នកស្រុកអ្នកភូមិតែងហៅក្មេងស្រីនោះថា នាងកែវមុខសេះ។