ក្នុងកាលនោះ មានមហាឥសីមួយអង្គព្រះនាម វុទ្ធិបណ្ឌិត (ឬ វុទ្ធិពិត) ទ្រង់គង់នៅអាស្រមក្នុងព្រៃភ្នំមួយ ដោយតាំងសមាធិភាវនាជាអង្វែងឆ្នាំមកហើយ។ នៅក្បែរទីនោះ មានស្រះទឹកមួយដ៏ថ្លាឈ្វេង ដុះពេញដោយផ្កាឈូក និងបុប្ផាគ្រប់ប្រភេទ ដែលជាទីមនោរម្យសម្រាប់មច្ឆជាតិទាំងពួងហែលកម្សាន្ត។ ស្រះនោះស្ថិតនៅឆ្ងាយពីអាស្រមប្រហែលមួយយោជន៍ ហើយព្រះឥសីតែងតែយាងទៅស្រង់ទឹកនៅទីនោះជាប្រចាំ។