មាននិទានមួយដំណាលថា មានដង្កូវមួយរស់នៅក្រោមសំបកឈើចាស់ ដែលវាចាត់ទុកជាផ្ទះដ៏សុខសាន្ត។ ថ្ងៃមួយ ខណៈដែលដង្កូវកំពុងវារចេញពីផ្ទះដើម្បីទៅរកអាហារ វាក៏បានជួបនឹងសត្វក្អែកមួយ។ ក្អែកបម្រុងនឹងចាប់ដង្កូវស៊ីជាអាហារ ប៉ុន្តែដោយសារដង្កូវជាសត្វមានប្រាជ្ញា វាក៏បានពោលទៅកាន់ក្អែកថា៖ "បងក្អែក! បើបងចង់ស៊ីខ្ញុំ ពិតណាស់... តែទាល់តែបងដោះប្រស្នារបស់ខ្ញុំឱ្យរួចសិន បើបងដោះរួច ខ្ញុំនឹងប្រគល់ខ្លួនឱ្យបងស៊ីដោយរីករាយ"។