សេដ្ឋីម្នាក់បានធ្លាក់ខ្លួនក្រ ដោយសារតែធ្វើទានច្រើនពេក រហូតដល់ឈឺរីងរៃស្លាប់បាត់បង់ជីវិត ទុកអោយកូន និងប្រពន្ធរស់នៅកំសត់ទុរគត។ ប្រពន្ធសេដ្ឋីនឹកឃើញដល់ក្លើដែលជាអ្នកមានស្កុកស្តម្ភដូចគ្នា បានភ្ជាប់ពាក្យកូនៗតាំងតែពីតូច ក៏ខំធ្វើដំណើរទៅស្រុករបស់គេ ដោយសង្ឃឹមថាក្លើនឹងជួយសណ្តោសប្រណី តែរឿងនឹកស្មានមិនដល់បានកើតឡើង។