កាលពីព្រេងនាយ មានបុរសកម្សត់ម្នាក់ ពិការភ្នែកម្ខាង និងមានជំងឺប្រចាំកាយ រស់នៅយ៉ាងឯកោដោយគ្មានអ្នកណាម្នាក់អើពើ ឬអាណិតអាសូរឡើយ។ ថ្ងៃមួយ នាយកម្សត់បានជីកដំឡូងយកទៅលក់នៅឯផ្សារដូចសព្វដង ប៉ុន្តែជាចៃដន្យ លោកក៏បានប្រទះឃើញចោរកំណាច ៣ នាក់ កំពុងយារយីធ្វើបាបនារី ២ នាក់។ នាងទាំងពីរបានស្រែកខ្លាំងៗ ដើម្បីរកគេជួយទាំងក្ដីរន្ធត់។