រឿងនេះនិយាយអំពីបងប្អូនបង្កើតពីរនាក់ដែលត្រូវបានបែកបាក់គ្នាតាំងពីតូច ដោយសារស្ថានភាពគ្រួសារ ហើយត្រូវបានចិញ្ចឹមធំធាត់ឡើងក្នុងបរិយាកាសខុសគ្នាច្រឡឹង។ លូ ស៊ាង ជានិស្សិតមហាវិទ្យាល័យផ្នែកកាយអប់រំ (កីឡា) ដែលមានអត្តចរិតសាមញ្ញ និងមិនសូវខ្វល់ខ្វាយពីអនាគត។ លូ យិន ជាបងប្រុស ដែលជាអ្នកគ្រប់គ្រងជាន់ខ្ពស់ ដ៏ពូកែ និងទើបតែបញ្ចប់ការសិក្សាមកពីបរទេស។