ប្ដីប្រពន្ធសេដ្ឋីគ្មានកូន បានទៅបន់ស្រន់នៅបឹងរមៀវ រហូតបង្កើតបានកូនស្រីម្នាក់ឈ្មោះ មុនីនាគ ដែលជាបុត្រីរបស់ស្តេចនាគមកចាប់ជាតិ។ ក្រោយមកក្រុមចោរបានមកប្លន់ និងសម្លាប់សេដ្ឋីទាំងពីរ។ នាងមុនីនាគខឹងខ្លាំង ក៏ក្រឡាខ្លួនជានាគសម្លាប់ក្រុមចោរ រួចលាទៅសាងសីលនៅបឹងរមៀវវិញ។