សុខត្រូវ សៅចាក់ភ្នែកទាំងសងខាងឱ្យងងឹត រួចធាក់ទម្លាក់ទឹកទន្លេដើម្បីដណ្តើមយកផលឫស្សី។ ប៉ុន្តែ សុខ មិនស្លាប់ទេ គាត់ត្រូវបានក្រពើជួយសង្គ្រោះនាំទៅជួបព្រះឥសី ហើយត្រូវបានមើលភ្នែកឱ្យភ្លឺឡើងវិញ ថែមទាំងប្រគល់ដីខ្សាច់ស័ក្តិសិទ្ធិដែលចាក់មកក្លាយជាមាសប្រាក់ស្តុកស្តម្ភ។